ព័ត៌មានជាតិ

Update៖ អាណោចអាធ័មណាស់! ស្រ្តីម្នាក់មានជំងឺប្រចាំកាយ ដេកស្លាប់នៅចំណុចដីឡូតិ៍

ភ្នំពេញ: ប្រទះឃើញសាកសពស្ត្រីម្នាក់ដេកស្លាប់ សង្ស័យខ្យល់គមិនដឹងតាំងពីពេលណា បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២១ នៅត្រង់ចំណុចដីឡូតិ៍មួយកន្លែង តាមបណ្តោយផ្លូវ៨៦ ក្នុងភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពស្រី្តរងគ្រោះខាងលើ ត្រូវបានគេស្គាល់ឈ្មោះ ឡេង សីណា អាយុ២៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីខាងលើ មិនមានប្តីនោះទេ ពោលគឺគាត់រស់នៅម្នាក់ឯង គ្មានផ្ទះសំបែង ព្រមទាំងមានជំងឺប្រចាំកាយ មានសភាពស្គមស្គាំង ស្លេកស្លក់ គ្មានកម្លាំងតាំងពីយូរមកហើយ ។ កាលនៅរស់គេឃើញស្ត្រីរងគ្រោះ រូបនោះដើរនៅម្តុំៗ ជិតកន្លែងកើតហេតុ ។ បន្ទាប់មកនៅព្រឹកកើតហេតុនេះ ស្រាប់តែគេប្រទះឃើញ នាងដេកស្លាប់បង្កការភ្ញាក់ផ្អើល កើតឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ។

រួចសមត្ថកិច្ចលោកក៏បានចុះមក ដល់ទីតាំងខាងលើ បានរាយការណ៍បន្តប្រាប់ជំនាញខាងពិនិត្យកំហាក និងសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច្ច័យ ពិនិត្យតាមជំនាញ ៕

មតិយោបល់