កោះកុងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មានករណីមនុស្សចងកធ្វើអត្តឃាតដោយខ្លួនឯង នៅចំណុចផ្ទះ១០ខ្នង ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ក្នុងការពិនិត្យសាកសព មានការចូលរួមពីកម្លាំងនគរបាលព្រហ្មទណ្ឌក្រុង កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងវែង ការិយាលយ័ជំនាញ នគរបាលខេត្ត មន្ត្រីពេទ្យខេត្ត និងអាជ្ញាធរ បានពិនិត្យសពឈ្មោះ ឡាយ រ៉ាវី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។
មូលហេតុ៖ សពមានជំងឺសរសៃប្រសាទវង្វេង (ផឹកស្រាជាប្រចាំ) ។ ហើយសាកសពបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ (អវិជ្ជមាន) ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់