បរទេស៖ អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea និងក្លឹប AC Milan ដ៏ល្បីល្បាញលោក Andriy Shevchenko នៅសប្តាហ៍នេះបានប្រកាសជាផ្លូវការហើយថាលោកនឹងចាកចេញពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ុយក្រែនក្នុងវ័យ៤៤ឆ្នាំនេះ។
លោក Shevchenko បានដឹកនាំក្រុមជម្រើសជាតិអ៊ុយក្រែនឡើងទៅដល់វគ្គ១ភាគ៤នៃព្រឹត្តិការណ៍ពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០ប៉ុន្តែបានត្រឹមទទួលរងបរាជ័យក្រោមថ្វីដៃរបស់តោកំណាចអង់គ្លេសក្នុងលទ្ធផល៤ទល់នឹង០នៅក្នុងកីឡាដ្ឋានទីក្រុងរ៉ូម។
លោកបានបង្ហាញពីក្តីមោទនភាពចំពោះខ្លួនឯងនិងក៏ដូចជាជម្រើសជាតិផងក្រោយការដឹកនាំរបស់គាត់អស់រយៈពេល៥ឆ្នាំកន្លងមកនេះប៉ុន្តែបានបញ្ជាក់បថែបនេះថា៖រយៈពេល៥ឆ្នាំជាមួយនឹងជម្រើសជាតិពេលនេះកុងត្រារបស់ខ្លួនខិតមកដល់ទីបញ្ចប់ហើយដែរប៉ុន្តែខ្ញុំពិតជារីករាយនិងមោទនភាពមែនទែនដែលក្រុមរបស់យើងបានទទួលយកបទពិសោធនៃរបៀបលេងទំនើបជាងមុន៕
មតិយោបល់