តារាសម្តែងហូលីវូដ Angelina Jolie ត្រូវបានគេរាយការណ៍មកថា បានទៅទស្សនាកិច្ចប្រទេស Yemen ដែលកំពុងតែ ជួបគ្រោះទុរភិក្ស ហែកហួរដោយសារតែសង្រ្គាម បានបណ្តាលឲ្យមានជនភៀសខ្លួន បានផ្លាស់ទីលំនៅ ច្រើនជាង ១សែននាក់។
តួយ៉ាងតារាសម្តែងវ័យ ៤៦ ឆ្នាំរូបនេះ ដែលជាបេសកជនពិសេសរបស់ រអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានចុះទៅដល់ទីក្រុង Aden ភាគខាងត្បូងប្រទេស ដើម្បីជួបជាមួយក្រុមគ្រួសារ និងជនភៀសខ្លួននៅទីនោះ ដែលទទួលបានភាពកក់ក្តៅជាខ្លាំង នៃការមកដល់របស់អ្នកស្រីតែម្តង។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនសង្ឃឹមថាដំណើរទស្សនកិច្ចរបស់ Jolie នឹងទាក់ទាញការយកចិត្តទុកដាក់ចំពោះតម្រូវការមនុស្សធម៌ដែលកំពុងកើនឡើងនៅក្នុងប្រទេស Yemen ដែលជាប្រទេសក្រីក្របំផុតរបស់ពិភពលោកដូច្នេះដែរ៕
ប្រភព៖ dailymail
មតិយោបល់