កំពង់ធំៈ ថ្ងៃអាទិត្យ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មានករណីធ្វើអត្តឃាត (ចង.ក)ចំនួន០២លើក បណ្តាលអោយ ស្លាប់មនុស្ស០២នាក់៖
១.វេលាម៉ោង ១១និង០៥នាទី ស្ថិតនៅចំណុចភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ។
-ជនរងគ្រោះឈ្មោះ ស៊ុម យឿង ភេទស្រី អាយុ ៦៦ឆ្នាំ ។
មូលហេតុ៖ (ជាមនុស្សញៀនស្រា)។
២.វេលាម៉ោង ១២និង៥០នាទី ស្ថិតនៅភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង
-ជនរងគ្រោះឈ្មោះ បៀន ផល ភេទប្រុស អាយុ ៤៧ឆ្នាំ ។
មូលហេតុ៖ (ជាមនុស្សញៀនស្រា)។
ករណីទាំង ២នេះ ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់