កំពង់ឆ្នាំងៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី កម្លាំងអាវុធហត្ថខេត្ត ចំនួន០៥នាក់ ប្រើប្រាស់រថយន្ដ ចំនួន០២គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះសហការជាមួយអាវុធហត្ថ ស្រុកកំពង់ត្រឡាច សរុបចំនួន១០នាក់ ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។
យោងបទល្មើសជាក់ស្ដែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធក្នុងករណីសង្ស័យ ប្រព្រឹត្តអំពើឃាតកម្ម បណ្ដាលឲ្យស្លាប់ និងរងរបួសជាច្រើនកន្លែង ទៅលើជនរងងគ្រោះឈ្មោះ កៃ រ៉ហ្វីអះ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៨ និង ៣០នាទី នៅចំណុចដីឡូតិ៍ ស្ថិតក្នុងភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានឈ្មោះដូចខាងក្រោម៖
០១-ឈ្មោះ សុង ស៊ុត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរទិញ-លក់អេតចាយ ត្រូវជាបងថ្លៃជនរងគ្រោះ នៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
វត្ថុតាងចាប់យករួមមាន៖ ១-ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក Nokia ពណ៌ខ្មៅ ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី ៕
មតិយោបល់