ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់ នៅទីតាំងមួយកន្លែង បង្កការភ្ញាក់ផ្អើលកើតឡើង នៅខណ្ឌសែនសុខ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១១ និង៤០ នាទីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ មានករណីប្រទះឃើញ បុរសម្នាក់ដេកស្លាប់ នៅទីតាំងមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង​ ស្ថិតតាមបណ្តោយផ្លូវម៉ុងឫទ្ធី ក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យតាមនីតិវិធី ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់