Post News Media ព័ត៌មានជាតិ ផឹកស្រវឹងទាស់...

ផឹកស្រវឹងទាស់សម្ដីគ្នា ទាញអង្កត់អូស និងអាវុធខ្យល់ប្រហារគ្នា របួសធ្ងន់ម្នាក់

តាកែវ: កាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណីហិង្សាមួយ បណ្ដាលឲ្យបុរសម្នាក់រងរបួសយ៉ាងដំណំ នៅចំណុចភូមិខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់។

ជនសង្ស័យឈ្មោះ ម៉ាក ថុន ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិឃុំខាងលើប្រដាប់ ដោយអង្កត់អូស និងអាវុធកែឆ្នៃ (អាវុធខ្យល់) បានផឹកស្រាស្រវឹង រួចក៏មានទំនាស់ពាក្យសម្ដីជាមួយឈ្មោះ ភី កក់ ភេទប្រុស អាយុ២១ ឆ្នាំស្រុកកំណើត នៅភូមិពពេលសែនជ័យ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅផ្ទះមីង នៅភូមិខ្លាក្រហឹម (ផ្ទះជិតគ្នា) ក្រោយមានទំនាស់ជនសង្ស័យ បានយកអង្កត់អុស កុបនៅលើឈ្មោះ ភី កក់ និងយកអាវុធខ្យល់ប្រើគ្រាប់កង់បាញ់ ត្រូវចំលើចិញ្ចើមខាងឆ្វេង បណ្ដាលឲ្យរងរបួស ត្រូវបានដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យក្រុងដូនកែវ។

ក្រោយកើតហេតុនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកមកសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕