ជំងឺបេះដូង មូលហេតុនៃការស្លាប់បាត់បង់ជីវិតលំដាប់ទីមួយរបស់មនុស្សជាតិលើពិភពលោក គ្រោះភ័យស្ងាត់ៗដែលអាចវាយលុកសុខភាពបើសឹនជាមិនប្រយ័ត្ន។ តើមិត្តអ្នកអានជឿឬមិនជឿថា អាការត្រឹមតែបន្តិចបន្តួចនោះអាចជាសញ្ញារបស់គ្រោះថ្នាក់ពីអាការនៃជំងឺបេះដូងបាន។
១- ទន់ល្វើយ អស់កម្លាំងខ្លាំង
លោកស្រីវេជ្ជបណ្ឌឹត Stacey E. Rosen អ្នកជំនាញការផ្នែកប្រព័ន្ធសរសៃឈាមបេះដូងរបស់ស្រ្តីមកពី North Shore-LIJ Health System បានបង្ហើបឱ្យដឹងថា អាការជំងឺបេះដូងដែលតែងជួបជាទូទៅច្រើនបំផុត ជាពិសេសនៅលើស្រ្តីដែលមានអាការគាំងបេះដូងគេប្រទះឃើញថា អ្នកដែលមានអាការគាំងបេះដូងនោះនឹងមានអារម្មណ៍នឿយហត់រហូតមិនអាចធ្វើកិច្ចការរបស់ខ្លួនឯងបានតាមប្រក្រតី ព្រោះពេលកើតអាការគាំងបេះដូង ប្រព័ន្ធហូរវឹលរបស់ឈាមនឹងថយចុះ ធ្វើឱ្យកើតសភាវតានតឹងក្នុងសាច់ដុំដែលនឹងធ្វើឱ្យកើតអាការទន់ល្វើយបាន ដូច្នេះបើសឹនកើតមានអាការទន់ល្វើយខ្លាំងខុសប្រក្រតី គួរតែទៅជួបលោកគ្រូពេទ្យដើម្បីធ្វើការពិនិត្យវិនិច្ឆ័យឱ្យប្រាកដក្នុងចិត្តទើបជាការប្រសើរ។
២- មានអាការឈឺចុកចាប់យ៉ាងខ្លាំងនៅម្តុំខ្នង ដៃ និងដើមទ្រូង
អាការឈឺចាប់នៅម្តុំខ្នង ដើមទ្រូង ឬសូម្បីតែនៅលើដៃក៏ដោយ ច្រើនតែជាសញ្ញាស្ងាត់របស់អាការគាំងបេះដូង ព្រោះនៅពេលកោសិកាសាច់ដុំចាប់ផ្តើមខ្វះអុកស៊ីហ្ស៊ែននឹងហុចផលឱ្យកើតអាការឈឺចាប់ ដែលនៅពេលកើតអាការគាំងបេះដូង សរសៃឈាមបេះដូងនឹងត្រូវបិទរារាំងដើម្បីការពារមិនឱ្យអុកស៊ីហ្ស៊ែននៅក្នុងឈាមទៅចិញ្ចឹមសាច់ដុំ ហើយអាការនេះនឹងបញ្ជូនសញ្ញា
ទៅខួរក្បាល តែខួរក្បាលនឹងកើតការវឹលវល់ រហូតធ្វើឱ្យកើតអាការឈឺចុកចាប់យ៉ាងខ្លាំងក្លានៅកន្លែងផ្សេងទៀត មិនមែនត្រឹមតែម្តុំៗដើមទ្រូងប៉ុណ្ណោះទេ ដែលអាការទាំងនេះមនុស្សយើងច្រើនតែគិតថា បណ្តាលមកពីការហាត់ប្រាណខ្លាំងពេក មិនមែនជាអាការរបស់គាំងបេះដូង រហូតធ្វើឱ្យទំរាំតែដឹងខ្លួន ក៏ហួសពេលទៅហើយ ដូច្នេះមិនគួរព្រងើយកន្តើយឡើយបើកើតមានអាការឈឺចុកចាប់នៅលើបរិវេណទាំងនោះ គួរប្រញាប់ទៅជួបលោកគ្រូពេទ្យជាបន្ទាន់ដើម្បីសុវត្ថិភាព។
៣- ដកដង្ហើមញាប់
បើអ្នកមានអារម្មណ៍ថា ការដើរឡើងជណ្តើរធ្វើឱ្យអ្នកឆាប់ហត់ និងដកដង្ហើមញាប់ជាងប្រក្រតី នេះអាចជាសញ្ញាដែលបង្ហាញថា អ្នកកំពុងប្រឈមជាមួយជំងឺបេះដូងក៏អាចថាបានដែរ ព្រោះបេះដូងនេះមានចំណែកសំខាន់ក្នុងការដឹកជញ្ជូនអុកស៊ីហ្ស៊ែន
ទៅផ្នែកផ្សេងៗរបស់រាងកាយ និងជួយកំចាត់ខាបូនឌីអុកសៃដ៍ ដែលបើសឹនជាបេះដូងកើតការធ្វើការខុសប្រក្រតី ក៏អាចនឹងធ្វើឱ្យអ្នកដកដង្ហើមញាប់ឡើងបានដែរ។
៤- ក្រហាយ ក្តៅកណ្តាលដើមទ្រូង
កុំអាលគិតថាអាការក្រហាយក្តៅកណ្តាលទ្រូងគ្រាន់តែជាអាការរបស់ជំងឺអាស៊ីតហូរបញ្រ្ចាស់នៅក្នុងក្រពះនោះអី ព្រោះបើសឹនជាអាការក្រហាយក្តៅកណ្តាលដើមទ្រូងនេះធ្ងន់ធ្ងររហូតបណ្តាលឱ្យអ្នកមិនអាចធ្វើអ្វីបាននោះ ក៏វាអាចជាមូលហេតុរបស់ជំងឺបេះដូងបានដែរ ព្រោះជំងឺសរសៃឈាមបេះដូងត្បៀតក៏អាចធ្វើឱ្យកើតអាការក្រហាយក្តៅនៅកណ្តាលទ្រូងបានដូចគ្នាដែរ ដូច្នេះបើអ្នកមានអាការទាំងនោះ សូមកុំស្ទាក់ស្ទើរក្នុងការទំនាក់ទំនងលោកគ្រូពេទ្យឱ្យសោះ។
៥- ធ្វើទុក្ខពោះ
សញ្ញាដាស់តឿនសភាវបេះដូងអាសន្នក្នុងពេលខ្លះក៏មានអាការស្រដៀងគ្នានឹងអាការក្អួតចង្អោ ឬអាការពោះវៀនធ្វើទុក្ខដែរជាពិសេសនៅលើស្រ្តី ការធ្វើព្រងើយកន្តើយ និងមិននឹកដល់គ្រោះថ្នាក់របស់អាការទាំងនេះក៏អាចនាំទៅរកគ្រោះថ្នាក់ដល់ជីវិតបានដែរ។ បើអ្នកមានអារម្មណ៍កើតការឈឺចាប់ ឬធ្វើទុក្ខនៅក្នុងពោះយ៉ាងខ្លាំងបែបមិនដែលធ្លាប់បែបហ្នឹងពីមុនមកនោះ សូមប្រញាប់ទំនាក់ទំនងទៅលោកគ្រូពេទ្យជាបន្ទាន់គឺជាការល្អបំផុត។
៦- តានតឹងថប់ៗនៅម្តុំៗក និងធ្គាម
អាការតានតឹងណែនៗទាំងនេះច្រើនតែកើតនៅលើក្រុមអ្នកជំងឺទឹកនោមផ្អែម ដែលជាមូលហេតុរបស់ជំងឺបេះដូងមួយដែរ
ដោយមូលហេតុនោះគឺបណ្តាលមកពីការប្រែប្រួលខាងក្នុងរាងកាយ ដូចជា ជំងឺបេះដូងដែលនឹងហុចផលដល់ប្រព័ន្ធអារម្មណ៍ជាដើម តែអាការទាំងនេះអាចនឹងកើតឡើងបានតិចជាងអាការចុកដើមទ្រូង តែបើអ្នកកើតអាការទាំងនេះ ចូរប្រញាប់ទៅជួបលោកគ្រូពេទ្យដើម្បីធ្វើការត្រួតពិនិត្យឱ្យបានលឿនបំផុតដើម្បីសុវត្ថិភាព។
៧- មានអារម្មណ៍ថាមានអ្វីម្យ៉ាងខុសប្រក្រតី
អ្នកជំងឺដែលមានអាការរោគបេះដូងភាគច្រើនមានអារម្មណ៍ថា ដូចជាមានអ្វីម្យ៉ាងខុសពីមុន ដែលគំនិតផ្សេងៗទាំងអស់នេះ
ហើយគឺជាសញ្ញាស្ងាត់ដែលមិនគួរបណ្តែតបណ្តោយឡើយ ទោះជាលទ្ធផលដែលចេញមកអាចមិនដូចអ្វីដែលយើងគិតមែន តែការជឿលើសញ្ជាតិញាណរបស់ខ្លួនឯងក៏អាចធ្វើឱ្យអ្នកមានសុវត្ថិភាពរួចផុតពីអាការគាំងបេះដូងធ្ងន់ធ្ងរបានដែរ ដូច្នេះបើអ្នកមានអារម្មណ៍ថា រាងកាយរបស់អ្នកមានអ្វីម្យ៉ាងខុសប្រក្រតីនោះ សូមទៅមន្ទីពេទ្យឱ្យលោកគ្រូពេទ្យពិនិត្យមើលបន្តិចក៏មិនខាតបង់អីដែរ។
ជំងឺបេះដូងមិនមែនជារឿងដែលគួរបណ្តែតបណ្តោយនោះទេ ព្រោះអាការជំងឺបេះដូងនេះគ្រោះថ្នាក់ខ្លាំងជាងការគិតទៅទៀត បើយើងដឹងខ្លួនតាំងពីដំបូងៗ អាចនឹងធ្វើការព្យាបាលបានយ៉ាងត្រូវវិធី និងជួយធ្វើឱ្យអាការទាំងនោះធូរស្រាលចុះបាន។ កុំរវល់តែប្តល់ចំណាប់អារម្មណ៍ទៅលើអ្វីៗជុំវិញខ្លួនខ្លាំងជាងសុខភាពរបស់ខ្លួនឯងឱ្យសោះ ព្រោះអ្វីៗជុំវិញខ្លួននោះ បើខូចខាតទៅអាចរកថ្មីបាន តែសុខភាពយើង បើខូចហើយហៅត្រឡប់មកវិញយ៉ាងណាក៏គ្មានផ្លូវវបានមកវិញដែរ៕
មតិយោបល់