ភ្នំពេញៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការជួបជុំផឹកស៊ី ចាក់ធុងបាស់ បង្កសំឡេងរំខាន ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ចុះរឹបអូសមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ៣ ។
បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ភ្លាមក្រុមការងារបានទាក់ទង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីចុះដល់ទីតាំងកាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅពេលចុះដល់ទីតាំង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ឃើញមានចាក់ធុងបាស់នៅចំកណ្ដាលផ្លូវ ពេលនោះមានការ ជួបជុំផឹកស៊ីជាក្រុម ដោយឃើញកងកម្លាំងទៅដល់ក៏នាំគ្នា រត់អស់បន្សល់ទុកធុងបាស់ នៅចោលកណ្ដាលផ្លូវ បន្ទាប់មកកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ បានដកហូតយកសម្ភារៈធុងបាស់យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ៕
ព័ត៌មានជាតិ
មតិយោបល់