ព័ត៌មានជាតិ

ព្យុះ​ថ្មី​មួយ​កំពុង​តម្រង់ទិស​ទៅកាន់​ភាគខាងត្បូង​ជប៉ុន​​​​

ទីភ្នាក់ងារ​អាកាសធាតុ​ជាតិ​ជប៉ុន​កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៤​បាន ប្រកាសថា ខ្យល់ព្យុះ​កម្លាំង​ខ្លាំង​មួយ​បាន បក់បោក​ឆ្ពោះទៅកាន់​កោះ Kyushu ភាគខាងត្បូង​ជប៉ុន បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង និង​បាក់​ដី​ផងដែរ ។ ខ្យល់ព្យុះ Halong មាន​ល្បឿន​ខ្យល់​១៩៨​គីឡូម៉ែត្រ​ក្នុង មួយ​ម៉ោង​អាច​បក់បោក​ដល់​តំបន់​ភាគ ខាងត្បូង​ជប៉ុន​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ។​
​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន ទឹក ភ្លៀង​បាន​ធ្លាក់​ក្នុង​កម្ពស់​១០០​សង់ទីម៉ែត្រ ស្ថិត​នៅលើ​កោះ Shikoku ភាគ​ខាង កើត​តំបន់ Kyushu ដែល​ទីនោះ​ទើបតែ ទទួលរង​ការវាយប្រហារ​ពី​គ្រោះទឹកជំនន់ កាលពី​សបា្ដហ៍​មុន​ដោយ​ខ្យល់ព្យុះ​ផ្សេង មួយទៀត​នោះ ។​

​លោក Hiroshi Sasaki ប្រធាន​ក្រុម ព្យាករណ៍​អាកាសធាតុ​បាន​ធ្វើ​សន្និសីទ កាសែត​ថា “​យើង​បាន​ស្នើសុំ​ពលរដ្ឋ​ឱ្យ ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការបា​ក់ដី​ជាយថាហេតុ និង​ការ​ភៀសខ្លួន​ទៅ​រក​ទី​ទួល សុវត្ថិភាព​តាមតែ​អាច​ធ្វើទៅបាន​” ។​

​ខ្យល់ព្យុះ Halong នេះ​បាន​បក់បោក ក្នុង​ល្បឿន​៣០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទៅដល់​ភាគខាងត្បូង Kyushu នៅ វេលា​ម៉ោង​៩(​ម៉ោង​នៅក្នុង​តំបន់​) និង បាន​បែរ​តម្រង់​ទិស​ទៅកាន់​ភាគ​ខាងជើង ដោយ​ល្បឿន​១៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។​

​ខ្យល់ព្យុះ​លាយឡំ​ដោយ​ភ្លៀង​ធ្លាក់ និង ខ្យល់​បក់បោក​ខ្លាំង​ឆ្ពោះទៅ​កាន់​កោះ ភាគ​ខាងកើត​អូ​គី​ណា​វ៉ា​កាលពី​ថ្ងៃ​ទី​៨ ខែ សីហា ប៉ុន្ដែ​រហូត​មកដល់ពេលនេះ​មិន ទាន់​មាន​សេចក្ដីរាយការណ៍​អំពី​ការ​ខូច ខាត​នោះ​នៅឡើយ​ទេ ។​
​ខ្យល់ព្យុះ HaLong បាន​បក់បោក មកដល់ ក្រោយ​មួយ​ខែ​ដែល​ខ្យល់ព្យុះ Neoguri បក់បោក​ធ្វើឱ្យ​ស្លាប់​មនុស្ស និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ភាគ ខាងត្បូង​របស់​ជប៉ុន ។ កាលពី​សបា្ដហ៍ មុននេះ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​នៅ ក្នុង​ទន្លេ ខណៈ​ដែល​ពលរដ្ឋ​ជិត​កន្លះ​លាន នាក់​ត្រូវ​ជម្លៀស​ឱ្យ​ទៅ​រក​ទី​សុវត្ថិភាព គេច​ពី​ខ្យល់ព្យុះ Nakri ដែល​កំពុងតែ បក់បោក​នោះ ៕
Strom
​ ​ ​ ​ ​ ​ ​ ​ ​

មតិយោបល់