ព័ត៌មានជាតិ

ផ្ទុះទំនាស់រឿងពាក្យ« អាយួន» រវាងជនជាតិខ្មែរ និងវៀតណាម បណ្តាលឲ្យរបួសធ្ងន់ម្នាក់នៅកោះកុង

កោះកុងៈ មានករណីហិង្សាមួយបានកើតឡើង រវាងជនជាតិខ្មែរនិងវៀតណាម បណ្តាលឲ្យជនជាតិវៀតណាមម្នាក់របួសធ្ងន់ ព្រោះតែទំនាស់ពាក្យសម្តីរឿង ហៅអាយួន។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិ៣ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ភាគីខាងខ្មែរ បាននិយាយថា អាយួនៗ ពេលនោះភាគីវៀតណាមបានតបតវិញថាកុំហៅយួនៗ ហៅវៀតណាមៗទៅ រហូតទាស់ពាក្យសម្តីគ្នា ដោយភាគីខ្មែរទាញកាំបិតចាក់ជនរងគ្រោះជាជនជាតិវៀតណាម បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ហើយរត់គេចខ្លួនបាត់ស្រមោលអស់តែម្តង៕

មតិយោបល់