ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣និង១០នាទី កម្លាំងប៉ុស្តិ៍អូរតាប៉ោងចំនួន៥នាក់ បានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង នៅចំណុចក្រោមដើមឈើក្រោយផ្ទះឈ្មោះ ព្រុំ រ៉ន ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា ជនល្មើសទាំង៤នាក់ មានឈ្មោះដូចជា៖ ១–ឈ្មោះទុយ វឿន ភេទស្រី អាយុ ៥៨ឆ្នាំ ២–ឈ្មោះ ឡាយ អិត ភេទស្រី អាយុ ៥៧ឆ្នាំ ៣–ឈ្មោះ ឃឹម ផល្លី ភេទស្រី អាយុ ៣៥ឆ្នាំ ៤–ឈ្មោះ ញ៉ុន ផុន ភេទស្រី អាយុ ៥១ឆ្នាំ ។ អ្នកទាំងបួននាក់ រស់នៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
របាយការណ៍បានឲ្យដឹងទៀតថា សមត្ថកិច្ចបានចាប់យកវត្ថុតាង នៅកន្លែងកើតហេតុរួមមាន៖ បៀរចំនួន១ហ៊ូ ៥២សន្លឹក –កំរាលចំនួន ១ និង ស្បែកជើង ៣ គូរ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកមកប៉ុស្តិ៍ ដើម្បីធ្វើកិច្ចសន្យាអប់រំឲ្យត្រឡប់ទៅផ្ទះវិញ ៕
មតិយោបល់