ព័ត៌មានជាតិ

អាល់កុលក្លែងក្លាយរាប់រយលីត្រ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់៦៤គីឡូក្រាម ត្រូវបានដកហូត

ស្វាយរៀងៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កការក្លែងបន្លំCCF បានឲ្យដឹងថា ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀង បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ នៅតាមបណ្ដាគេហដ្ឋាន និងម៉ាតលក់ទំនិញ ស្ថិតក្នុង ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូត អាល់កុលក្លែងក្លាយ ចំនួន ២១២ លីត្រ ផលិតផលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៦៤គីឡូក្រាម៕

 

 

 

មតិយោបល់