ព្រៃវែងៈ យុវជនម្នាក់លួចម៉ូតូពីខ័ណ្ឌពោធិ៍សែនជ័យ មកជាប់អន្ទាក់សមត្ថកិច្ចស្រុកស៊ីធរកណ្តាល ហេតុការណ៍ខាងលើនេះ បានកើតទ្បើង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី ចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដោយបានធ្វើការឃាត់មុខសញ្ញាសង្ស័យម្នាក់។
ជនសង្ស័យឈ្មោះ លាស់ សុខអេន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិព្រុំមុន្នី ឃុំល្វេ ស្រុកស៊ីធរកណ្ដាល បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន ប្លុកខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមុខសញ្ញាធ្លាប់យកម៉ូតូបងប្អូន នៅភូមិព្រុំមុន្នី ឃុំល្វេ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ម្ដងរួចមកហើយ។ លុះដល់ម៉ោង ១២និង៣០នាទី សមត្ថកិច្ចបានឃើញជនខាងលើ ដោយមានការសង្ស័យ កំពុងជិះម៉ូតូ ១គ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-7757 ក៏បានឃាត់សួរនាំ ដោយគ្មានឯកសារសម្គាល់ម៉ូតូអ្វីទាំងអស់។
បន្ទាប់មកក៏បានឃាត់ខ្លួនយកមកអធិការស្រុកស៊ីធរកណ្ដាល ធ្វើការសាកសួរបន្ត ជនសង្ស័យបានសារភាពថា ខ្លួនបានលួចម៉ូតូនេះ នៅម្ដុំផ្ទះគាត់ ផ្ទះកាត់ដេរខោអាវ បឹងប្រយ៉ាប ផ្លូវគណៈបក្សទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលម្ចាស់បញ្ឈរទុកមុខផ្ទះ ទាំងសោរ នៅវេលាម៉ោង ២៣និង០០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ពេលយកបានហើយជិះមកស្រុកស៊ីធរកណ្ដាល ដែរជាស្រុកកំណើត ហើយបច្ចុប្បន្នបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការស្រុកស៊ីធរកណ្ដាល ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី៕
មតិយោបល់