ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បុករបងវត្តព្រែកថ្លឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៨ និង៣០ នាទីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបានបុករបងវត្តព្រែកថ្លឹងទាំងព្រឹក បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល ស្ថិតក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ មូលហេតុមិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណ:នេះវត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើការពិនិត្យ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់