កំពង់ធំៈ នៅថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣៥នាទីយប់ នៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង ម៉ូតូបុកប្រជាការពារកំពុងរៀបចំសណ្តាប់ធ្នាប់ក្នុងពីធីភ្ជាប់ពាក្យ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាល២នាក់។
ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1N.0477 ជិះដោយឈ្មោះ វ៉ាន់ រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បើកបរទិសដៅពីត្បូងទៅជើង(របួសស្រាល សម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ធំ) បានមកបុកប្រជាការពាររៀបចំសណ្តាប់ធ្នាប់២នាក់ ទី១ឈ្មោះ អឿន វិត ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ(ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ) និងទី២ ឈ្មោះ លីង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់បាក់ជើង បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)។
មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូបើកក្នុងស្ថានភាពស្រវឹង និងមានល្បឿនលឿន។
ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក៕
មតិយោបល់