កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ មានរបាយការណ៍មួយបានរាយការណ៍ការថា លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីជួនជាមួយនឹងប្រធានក្រុមហ៊ុន China Mobile ពាក់ព័ន្ធរឿង iPhone 5C ដោយឡែកនៅពេលនេះ ដំណឹងនោះគឺជាការពិត។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានបញ្ជាក់ឲ្យដឹងថា នាយកប្រតិបត្តិ Apple បានជួបជាមួយនឹងលោក Xi Guohua អគ្គនាយកក្រុមហ៊ុន China Mobile ដើម្បីពិភាក្សាភាពជាដៃគូ។
កិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរត្រូវបានធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង ប៉ុន្តែលទ្ធផលនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។
គួរបញ្ជាក់ផងដែរថា China Mobile ជាក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទដែលធំជាងគេនៅលើពិភពលោកដោយមានតែប្រជាជនចិនប៉ុណ្ណោះជាអ្នកប្រើ ប៉ុន្តែក្រុមហ៊ុនមួយនេះមិនព្រមផ្ដល់សេវាកម្មរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់ iPhone និង iPad នោះទេ ដូច្នេះហើយទើបលោក Cook មកចរចាររកដំណោះស្រាយ៕
មតិយោបល់