បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាលដំបង រួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ ចែកចាយ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ។
ប្រតិបត្តិការនេះសមត្ថកិច្ចធ្វើនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី នៅចំណុចក្រុមទី២៤ ភូមិវត្តតាមិម ឃុំអូរដំបង១ស្រុកសង្កែ ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ឈ្មោះ សំ ហាក់លី ហៅ លី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ ម៉ុត រ៉ាមី (រ៉ាម៉ន) ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតបានមាន ៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៤ថង់ ទម្ងន់២៨,១៦ក្រាម, ទូរសព្ទ័ដៃចំនួន ០៣គ្រឿងចាស់, នាឡិកាដៃចំនួន ០១គ្រឿង , ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ដោះស្លាកលេខចេញ ស្លាកលេខបាត់ដំបង 1Y-9520 ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកសង្កែបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់