ពោធិ៍សាត់ៈ ករណីឪពុកមានជំងឺសសៃប្រសាទ បានក្លាយជាឃាតករសម្លាប់កូនប្រុសបង្កើតគ្មានញញើតដៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិអូររកា សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជនដៃដល់ជាឪពុក ឈ្មោះ គឹម ហុង អាយុ ៦១ឆ្នាំ។
ចំណែកជនរងគ្រោះ ជាកូនបង្កើត ឈ្មោះ គឹមឆេង ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កន្លងមកឪពុក និងកូន ជាជនរងគ្រោះតែងតែមានទំនាស់ ឈ្លោះប្រកែកគ្នា និងវាយតប់ទៅវិញទៅមក ជាច្រើនលើកច្រើនសាររួចមកហើយ។ រហូតដល់ថ្ងៃកើតហេតុនេះ ជនដៃដល់ជាឪពុក បានវាយសម្លាប់ កូនខ្លួនឯង បណ្ដាលឲ្យស្លាប់តែម្តង។
មូលហេតុដែលបង្កឲ្យអំពើឃាតកម្មដ៏សាហាវនេះ កើតឡើង គឺដោយសារ ជនសង្ស័យជាឪពុក មានជំងឺ សរសៃប្រសាទ ព្រោះតែផឹកស្រា ជាប្រចាំលែងដឹងខុសត្រូវអ្វីទាំងអស់។
ក្រោយការចាប់ខ្លួនបាន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូន មកអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់