ព័ត៌មានជាតិ

ស្រ្តីវ័យចំណាស់ម្នាក់ ចងកធ្វើអត្តឃាតខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

កំពង់ធំ: ថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៧និង០០នាទី មានករណីស្រ្តីវ័យចំណាស់ម្នាក់ បានចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ស្ថិតនៅចំណុចភូមិស្រឡៅ ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ កែ ឃា ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

បន្ទាប់ពីដឹងព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព ។

យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារការធ្វើអត្តឃាតចងក មិនមានការពាក់ព័ន្ធ និងបទល្មើស ព្រហ្មទណ្ឌឡើយ ។ មូលហេតុ: មានជំងឺសសៃប្រសាទ ។ ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់