រតនគិរីៈ មាសចំនួន៦តម្លឹង លុយចំនួន៧លានរៀល និងទ្រព្យសម្បត្តិអស់មួយចំនួនទៀត ត្រូវបានចោរគាស់ជញ្ជាំងផ្ទះចូលលួចយកទៅបាត់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ខេត្តរតនគិរី។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភួ កឿ ភេទស្រី អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរ លក់គ្រឿងទេស រស់នៅភូមិឃុំកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះបានទៅបុណ្យគេ ស្រាប់តែមានជនសង្ស័យបានធ្វើសកម្មភាពគាស់ក្ដាតូបមួយសន្លឹក រួចចូលប្រមូលយកមាន លុយ និងសម្លៀកបំពាក់មួយចំនួនទៀត។
បច្ចប្បន្នកម្លាំងនគរបាលនៃអធិការស្រុកលំផាត់កំពង់ធ្វើការស្រាវជ្រាវរកមុខសញ្ញា ដើម្បីតាមចាប់ខ្លួនយកផ្តន្ទាទោសនីតិវិធីច្បាប់៕
មតិយោបល់