ព័ត៌មានជាតិ

ស្ត្រីម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង បម្រុងបត់ឆ្វេងត្រឡប់ក្រោយ ជ្រុលបុកម៉ូតូអូសកិនជាច្រើនម៉ែត្រ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ស្ថិតម្ដុំចំណុចជាប់នឹងស្តុបផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក និច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ W 9544 បើកបរដោយបុរសម្នាក់រងរបួសធ្ងន់។
រថយន្តស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-0838 បើកបរដោយស្ត្រីម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបរម៉ូតូម៉ាកខាងលើ តាមបណ្ដោយផ្លូវហាណូយភ្នំពេញ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង បម្រុងបត់ឆ្វេងត្រឡប់ក្រោយ ជ្រុលបុកម៉ូតូជនរងគ្រោះពេញទំហឹង និងកិនអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ប៉ុន្តែមិនត្រូវក៏វាស់វែងយកទៅរក្សាទុក នៅស្នងការក្រុង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីបន្ត រីឯអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់