កណ្តាលៈ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០យប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ២៤.២៥ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
រថយន្តម៉ាក SANG YONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-5613 បើកបរដោយឈ្មោះ ណាល់ ម៉ះ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិតាម៉ា ឃុំតាម៉ា ស្រុកបាភ្នំ ខេត្តព្រៃវែងនិងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឡយ ឡុង ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិមេសាង ឃុំព្រែកម្តេញ ស្រុកមេសាង ខេត្តព្រៃវែង បើកបរក្នុងទិសដៅអ្នកលឿងទៅភ្នំពេញ។
ពេលបើកមកដល់ចំណុចកើតហេតុ បានជែករថយន្តកុងតឺន័រក៏បានជ្រុលទៅបុករថយន្ត០១គ្រឿងទៀត ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-7475 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយអ្នកបើកបររថយន្ត SANG YONG រងរបួសធ្ងន់និងអ្នករួមដំណើររងរបួសស្រាល។
សន្និដ្ឋានបឋម៖ ករណីខាងលើបណ្តាលមកពី អ្នកបើកបររថយន្តម៉ាក SANG YONG បើកធ្វេសប្រហែស បើកបរក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្នជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាកព្យាបាល៕


មតិយោបល់