ព័ត៌មានជាតិ

បទល្មើស​ព្រៃឈើ ​​ចាប់​ផ្ដើម​កម្រើក​ខ្លាំង​វិញ​ហើយ​ នៅលើកំណាត់​ផ្លូវ​៦២ សង្ស័យសមត្ថកិច្ចបើកដៃ

កំពង់ធំៈ បទល្មើសព្រៃឈើ ធ្វើចរាចរតាមផ្លូវលេខ៦២ ពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ នោះគឺចាប់ផ្ដើមកម្រើក ខ្លាំងឡើងវិញហើយ ដោយប្រជាពលរដ្ឋសង្ស័យថា មានការសមគំនិតពីសមត្ថកិច្ចរដ្ឋបាលសង្កាត់ប្រាសាទបល្ល័ង និងសង្កាត់កំពង់ស្វាយ ផ្នែកកំពង់ស្វាយ ខណ្ឌកំពង់ធំ។

បទល្មើសព្រៃឈើដែលដឹកជញ្ជូនមិនដាច់ តាមផ្លូវលេខ៦២នេះ គឺមានឈើប្រណីត និងឈើគ្រឿង រួមទាំង គ្រឿងសិប្បកម្មអត់ច្បាប់ផងដែរ ដែលគេដឹកតាមរថយន្តធន់តូច ដូចជាសាំយ៉ុង តាកូម៉ា រថយន្តធន់តូច ប្រភេទទេសចរណ៍រថយន្តកូរ៉េ និងគោយន្តជាដើម ហើយដឹកជញ្ជូនកាត់មុខទីស្នាក់ សង្កាត់មេព្រៃទាំង២ខាងលើតែម្ដង តែកម្រឃើញសមត្ថកិច្ចមេព្រៃខាងលើចេញមុខបង្ក្រាប លើកលែងមានបញ្ជាពីថ្នាក់លើ ឬបទល្មើសនោះ គ្មានការទំនាក់ទំនង ហើយបទល្មើសខ្លះ មេព្រៃសង្កាត់ទាំង២នេះ គ្មានស្ដាប់បទបញ្ជាថា្នក់លើទៀតផង ក្នុងការបង្ក្រាបបទល្មើសនេះ។

ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ មានរថយន្តប្រភេទទេសចរណ៍២៤គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-3536 មិនមានអ្នកដឹកអ្នកដំណើរណាម្នាក់នោះទេ ផ្ទុយទៅវិញ គឺគេរើកៅអីចេញ ហើយដឹកឈើគ្រឿង ធ្វើដំណើរតាមផ្លូវ៦២ និងឆ្លងកាត់មុខទីស្នាក់ការ មេព្រៃសង្កាត់កំពង់ស្វាយធ្វើព្រងើយ បើទោះជាលោកនាយរងខណ្ឌកំពង់ធំម្នាក់ បញ្ជាឲ្យឃាត់រថយន្តនេះ ក៏ដោយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនេះ បានបន្តឲ្យដឹងថា ដោយលោកនាយរងនោះ គេស្គាល់ថា ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ ក៏បញ្ជាទៅផ្នែកកំពង់ថ្ម១សង្កាត់ទៀត ទើបឃាត់រថយន្តល្មើសនោះបាន ជាមួយគ្នានឹងការអួតក្អេងក្អាង របស់ស្ត្រីជាម្ចាស់ឈើថា អញរត់ផ្លូវនេះ គឺបង់ឲ្យគេអស់ហើយ ជាក់ស្ដែងគឺរថយន្តនេះ ចតចូលបង់ឲ្យសមត្ថកិច្ចនៅតាមដងផ្លូវមែន លើកលែងតែកន្លែងមេព្រៃ គឺគ្រប់អ្នករកស៊ី គេទំនាក់ទំនងតាមទូរស័ព្ទ ហេតុតែគេជាសមត្ថកិច្ចជំនាញ។

ទាក់ទិននឹងការចោទប្រកាន់ខាងលើ លោក ខោ ចិត្រា នាយសង្កាត់កំពង់ស្វាយ មិនអាចសូមការបំភ្លឺដូចបាននោះទេ ដោយលោកមិនទទួលទូរស័ព្ទ៕

car-4car-1car-2car-3

មតិយោបល់