បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ម៉ម ឃីនដូ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ នគរបាលជាតិ មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) មួយកើតឡើងនៅចំណុចចំការមៀន ក្រុមទី៣ ភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាលដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ។
ជនសង្ស័យទី១ឈ្មោះ រ៉ា ហៅ ឆក ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ ជាអ្នកកាច់ក្រវិលសោ, ២.ឈ្មោះ នែម នុត ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរមេផ្ទះ និង៣.ឈ្មោះ កែម ឡែម ហៅ តុក្កតា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ។ ជនសង្ស័យទាំងបីនាក់បានធ្វើសកម្មភាពកាច់ដែកក្រវិលសោររោងចម្ការរបស់ជនរងគ្រោះខាងលើ ។
ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតារួមមាន៖ -ម៉ាស៊ីនកាត់ស្មៅ ០១គ្រឿង -ធុងបាញ់ថ្នាំស្មៅចំនួន ០១ -ចង្ក្រានហ្គាសចំនួន ០១ -អាគុយចំនួន ០១ -វិទ្យុ ០១គ្រឿង -ក្បាលម៉ូទ័ររណាកាត់ឈើចំនួន ០១។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ត្រូវបានកម្លាំងនគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ រីឯទ្រព្យសម្បត្តិបនប្រគល់ជូនម្ចាស់វិញហើយ ៕
មតិយោបល់