ព័ត៌មានជាតិ

បុរសម្នាក់ត្រូវមិត្តភក្តិខ្ចីរថយន្តជិះប្រាប់ថា ខ្ចីតែមួយភ្លែតទេ ស្រាប់តែទៅបាត់២ថ្ងៃ ទើបរកឃើញនៅក្នុងវត្តសំពៅមាស

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ មានករណីមិត្តភក្តិខ្ចីរថយន្តជិះប្រាប់ថា ខ្ចីតែមួយភ្លែតទេ ស្រាប់តែទៅបាត់២ថ្ងៃ ខលក៏មិនចូល ទើបម្ចាស់ស្វែងរកតាមរយ: GPS ឃើញនៅវត្តសំពៅមាស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងយករថយន្តរួមទាំងម្ចាស់ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងព្រលឹត ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្ត៕

មតិយោបល់