ព័ត៌មានជាតិ

ជាងម៉ាស៊ីនត្រជាក់ម្នាក់យកកូនសោចាក់ដេរបញ្ឆេះ លួចយកម៉ូតូបានមួយថ្ងៃជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ (យកកូនសោម៉ូតូចាក់ដេរបញ្ឆេះ) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចម្តុំរោង ឈើ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្យោបាយថ្មើរជើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ អ៊ុ សាវ៉ាត (វ៉ាត) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ស្លាកលេខភ្នំពេញ 1AF-6985 របស់ជនរងគ្រោះឈ្មោះ សន ថា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិករដ្ឋករទឹក ស្នាក់នៅផ្ទះលេខ១៥I ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌទួលសង្កែ ។

សម្ភារ:ខូចខាត គ្មាន, សម្ភារ:បន្សល់ទុក ៖ ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ស្លាក លេខ ភ្នំពេញ 1AF-6985 ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់