តាមប្រភពផ្តល់ពណ៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា មានរថយន្តសមត្ថកិច្ច នគរបាលជាច្រើនគ្រឿង បានធ្វើការដេញបង្ក្រាប(សង្ស័យជាករណីបង្ក្រាបគ្រឿងញៀន) ដឹកនាំបង្ក្រាបដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅលើផ្លូវជាតិលេខ០៤ ក្នុងទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ ទៅលើរថយន្តចំនួន០២គ្រឿងម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ 5899 បើកបរដោយជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ មានដឹកទំនិញចំនួន៧៤បាវ (សង្ស័យគ្រឿងញៀន)។ និងរថយន្តម៉ាក ធុនដ្រា ពណ៌ស ពាក់ស្លាកលេខ 2D9929 បើកបរដោយជនជាតិចិន មិនស្គាល់អត្តសញ្ញាណ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ បណ្តាលអោយអ្នកបើកបររថយន្តម៉ាក ធុនដ្រា ជនជាតិចិនម្នាក់ ភេទប្រុស បានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង ក្នុងពេលកម្លាំងបើកប្រតិបត្តិការ។ ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តព្រះសីហនុ៕
មតិយោបល់