ព័ត៌មានជាតិ

ទៀតហើយ ! យុវជនមិនទៅសិក្សាបែរជាមកលេងគ្រឿងញៀនទៅវិញ

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង ៤ និង ៥០ នាទីល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ចំណុចកាប៊ីនភ្លេីងចាស់ (ក្នុងរ៉ា) ភូមិ២ សង្កាត់ស្រះចក កងរាជអវុធហត្ថខណ្ឌដូនពេញ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ សួន លីហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរចែកចាយថ្នាំញៀន ទីលំនៅមិនពិតប្រាកដ ។ ក្នុងនោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន ក្រាមសថ្លាចំនួន ០៣ កញ្ចប់ ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅការិយាល័យគ្រឿងញៀន កងរាជអវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕

មតិយោបល់