ឃើញសាមញ្ញបែបនេះ តែរាប់តម្លៃត្រួសៗ តម្លៃអាវ នីកូ តែបួនប្រាំសោះ ស្មើនឹងកន្លះម៉ឺនដុល្លារ បាត់ហើយ!

 

ក្នុងនាមជាអ្នកសិល្បៈល្បីឈ្មោះមួយរូបក្នុងប្រទេសកម្ពុជា ដែលមានទស្សនិកជនគាំទ្រច្រើនគួរសម តារាប្រុស នីកូ ប្អូនប្រុសបង្កើត តារាចម្រៀង ណុប បាយ៉ារិទ្ធ បានរើសផ្លូវដើរតែមួយ ជាមួយបងប្រុស ដោយចាប់ផ្តើម អាជីពជាតារាចម្រៀងដូចគ្នា។ កន្លងទៅថ្មីៗ លោកនីកូ បានក្លាយជាតារាសម្តែងដែល ត្រូវបានហ្វេនៗស្រទាប់យុវវ័យ គាំទ្រភ្លូកទឹកភ្លូកដីផងដែរ។

អ្វីដែលគេចាប់អារម្មណ៍ជាងការងារសិល្បៈរបស់លោកនោះ គឺការតុបតែងខ្លួនជាមួយនឹងស្ទីលសម្លៀកបំពាក់មើលទៅសាមញ្ញ តែមិនធម្មតាឡលើយ ពោលគ្រាន់តែ អាវយឺតដែលមើលទៅធម្មតា គ្មានម៉ូតអ្វីសោះ ក៏មានតម្លៃដល់ទៅក្បែរ ៤០០ដុល្លារ ចំណែកឯ អាវក្រៅវែងបន្តិចសោះ មានតម្លៃដល់ទៅជាង ២ពាន់ដុល្លារ។ ហើយអាវក្រៅដែល ហ្វេនៗកំពុងតែចាប់អារម្មណ៍ខ្លាំងនេះ មានតម្លៃក្បែរ ២ពាន់ដុល្លារផងដែរ ហើយគ្រាន់តែ រាប់ត្រួសៗ អាវតែប៉ុន្មានសោះ រូបលោកចំណាយខ្ទង់ កន្លះម៉ឺនដុល្លារ ឯណោះ ដូច្នេះហើយ កុំគិតថាសាមញ្ញៗ ប្រហែលជាប្រេនរាយរងតម្លៃធូរថ្លៃហើយមើលទៅ តែកុំច្រលំជាមួយ នីកូ ឃើញសាមញ្ញមើលទៅស៊ីវីល័យមែន តែតាមពិតនោះ គឺយីហ៊ោល្បីៗតម្លៃកប់ៗ។

ជាងនេះទៅទៀត រូបលោក ជាតារាប្រុសមួយរូប ដែលត្រូវបាន មហាជន សរសើរពីលេងម៉ូតសម្លៀកបំពាក់ ទាន់សម័យ តែមើលទៅសមភ្នែក មិនឆ្គងម្តងណាឡើយ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ សម្លៀកបំពាក់របស់លោក ភាគច្រើន គឺមានភាពសាមញ្ញមិនលេងម៉ូតម៉ាកច្រើន តែប្រសិនបើមើលពី តម្លៃគឺស្លុតចិត្ត តែម្តង៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *