កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនិងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១មានករណីអំពើលួច (ម៉ូតូ)ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សៀ ឡែន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរលក់គោដុត ស្នាក់នៅភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ តន់ សារើន ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិទួលពង្រសង្កាត់ចោមចៅទ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
វត្ថុតាងបាត់បង់រួមមាន៖
–ម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ លេខតួនិងលេខម៉ាស៊ីន5957164 ពាក់ផ្លាកលេខ ភ្នំពេញ 1IS-6230 (យកបានមកវិញ តែជនរងគ្រោះមិនប្រគល់ឲ្យសមត្ថកិច្ចធ្វើវត្ថុតាងឡើយ)។
វត្ថុតាងចាប់យក៖
–កាបូបពណ៌ខ្មៅចំនួន០១ ក្នុងនោះមានលុយចំនួន៣០ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ តន់ សារើន ចំនួន០១ កាតចាក់វ៉ាក់សាំងចំនួន០១ ប័ណ្ណសម្គាល់យានយន្ត ចំនួន០១ និងវិក័យប័ត្រលក់នឹងទិញម៉ូតូគ្រប់ប្រភេទ(យីហោ ម៉េងភាព អភិវឌ្ឍន៍)ចំនួន០១។
–ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក Samsung ពណ៌ទឹកមាស។
នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាកហុងដាC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ លេខតួនិងលេខម៉ាស៊ីន5957164 ពាក់ផ្លាកលេខ ភ្នំពេញ1IS-6230 ត្រឡប់មកពីទិញសម្ភារៈនៅផ្សារត្រយឹងវិញ ហើយបានទុកម៉ូតូនៅខាងមុខបន្ទប់ជួររបស់ខ្លួន រួចចូលក្នុងបន្ទប់ដើម្បីសម្រាកថ្ងៃត្រង់។ លុះដល់ម៉ោងកើតហេតុខាងលើស្រាបតែជនរងគ្រោះបានឮសម្លេងចាក់សោរម៉ូតូក្រូកៗ បានបើកបង្អួចមើលក៏ឃើញជនសង្ស័យបានធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់ខ្លួន ពេលនោះជនរងគ្រោះបានស្រែកថាចោរៗ ទើបជនសង្ស័យបានស្ទុះរត់គេចខ្លួនចូលក្នុងព្រៃឬស្សីខាងលិចកន្លែងកើតហេតុ បន្ទាប់មកជនរងគ្រោះបានរាយការណ៍ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ពើក ។ ក្រោយពីទទួលបានពត៌មានភ្លាមកម្លាំងប៉ុស្ដិ៍ពើក បានសហការណ៍ជាមួយកម្លាំងជំនាញស្រុកបានចុះទៅដល់ទីតាំងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យបានដើម្បីសួរនាំតាមនិតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិនព្រមឆ្លើយសារភាពឡើយ។ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន(-) និងធ្វើតេស្ដទឹកនោមលទ្ធផលគ្មានសារធាតុញៀននៅក្នុងទឹកនោម(-)។
បច្ចុប្បន្នករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់