ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋធ្លាក់ចូលប្រឡាយក្រឡាប់ផ្អៀងជើងម្ខាង បន្ទាប់ពីបើកជៀសគ្នាជាមួយបែនដឹកដី

ភ្នំពេញ: រថយន្តដឹកឥដ្ឋធន់ធំមួយគ្រឿង ខណ:បើកជៀសគ្នាជាមួយរថយន្តបែនដឹកដី បណ្តាលឲ្យផ្អៀងធ្លាក់ចូលប្រឡាយ ផ្ងារជើងចាក់ឥដ្ឋពេញក្នុងទឹកតែម្តង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលំអមមាត់ប្រឡាយ ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកឥដ្ឋធន់ធំខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 3B-6458 បើកបរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿង មិនចាំស្លាកលេខ បើកមកខាងមុខពីជើងទៅត្បូងដោយសារស្ថានភាពផ្លូវ ចង្អៀតទើបបណ្តាលឲ្យរថយន្តដឹកឥដ្ឋជ្រេកង់មួយជំហៀងផង បណ្តាលឲ្យផ្អៀងធ្លាក់ចូលក្នុងប្រឡាយក្រឡាប់ ចាក់ឥដ្ឋចេញតែម្តង។

ក្រោយកើតហេតុរថយន្តបែន បានបើកចេញទៅបាត់បន្សល់ទុករថយន្តដឹកឥដ្ឋហៅឡានស្ទូច យកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់