ព័ត៌មានជាតិ

នារីជនជាតិម្នាក់ស្លាប់ភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ

កំពត: នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៦និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវជាតិលេខ៣៣ កំពត វាលរេញ ចន្លោះបង្គោលគីឡូម៉ែត្រ១៥១+១៥២ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត រវាងម៉ូតូនិងរថយន្ត។

១.ម៉ូតូម៉ាក APRLIA ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 3BA 0261 បើកបរដោយឈ្មោះ Freya Melissa ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិ Finland ស្នាក់នៅភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត (ស្លាប់) ។

រីឯរថយន្តបានរត់គេចខ្លួនបាត់ករណីខាងលើនេះ ជំនាញការិយាល័យចរាចរណ៍ខេត្តចាត់ចែងរួចហើយ។
ចំណែកវត្ថុតាងម៉ូតូបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទូក៕

មតិយោបល់