ព័ត៌មានជាតិ

ក្មេងទំនើង ២ក្រុមជិះម៉ូតូដេញកាប់គ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រចេះ: ថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី ស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទី ប៉ុស្តិ៍នគរ បាលឃុំឃ្សឹម ទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា៖ មានក្មេងទំនើងចំនួន ០២ក្រុមជិះម៉ូតូជាច្រើនគ្រឿង កំពុងធ្វើ សកម្មភាពដេញកាប់គ្នានៅចំណុចស្ពានឆ្លូង ភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្នួលសហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះ ទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់រួមមាន៖
១/.ឈ្មោះ បូ ពៅ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
២/.ឈ្មោះ ស៊ឹម សុខណេង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
៣/.ឈ្មោះ អ៊ឹម គីមសាន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ទាំង០៣នាក់ជាក្រុមតែមួយ ដែលមានជម្លោះជាមួយភាគីឈ្មោះ ដន ឧត្តម ភេទប្រុស អាយុ ១៧ឆ្នាំ និង ឈ្មោះលី ស៊ីថាវ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ និង ចាប់យកសម្ភារ:វត្ថុតាង រួមមាន៖
-ដាវចំនួន០៤ដើម និង ម៉ូតូចំនួន ០៥គ្រឿង,ទូរស័ព្ទចំនួន០៥គ្រឿង,ខ្សែរដៃចំនួន០១ខ្សែរ,ខ្សែរក ចំនួន០១ខ្សែរ និង កាបូបដៃចំនួន០២។

ក្រោយពីការសាកសួរ ជនសង្ស័យទាំង០៥ នាក់បានឆ្លើយសារភាពថា៖ ពួកខ្លួនពិតជាបាន ធ្វើសកម្មភាពដេញវាយនិងកាប់គ្នា ទៅវិញទៅ មកបណ្តាលឲ្យឈ្មោះ អ៊ឹម គឹមសាន រងរបួសត្រូវចំក្រោមចង្ការ មានស្នាមដាច់ហូរឈាម។

បច្ចុប្បន្នជនសង្ស័យទាំង០៥ ខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ចូនទៅការិយាល័យជំនាញខេត្តចាត់ការបន្ត តាមនីតិវិធី៕

មតិយោបល់