ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាវាយជីតានិងមីង បណ្តាលឲ្យរងរបួសធ្ងន់

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆាំ២០២១ វេលាម៉ោង០១និង១៥នាទី ករណីហិង្សាដោយចេតនា
ចំណុចផ្ទះជនរងគ្រោះភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ០២នាក់៖ ១-ឈ្មោះ ប៉ុក រ៉ា (ត្រូវជាមីង) ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់ កើតហេតុខាងលើ មុខរបរ ធ្វើចំការ (មានរបួសស្នាមលើភ្នែកខាងឆ្វេងចំនួន០១កន្លែង និងម្រាមដៃកណ្ដាល ចំនួន០១កន្លែង) ។ ២-ឈ្មោះ ប៉ុក ថន (ត្រូវជាជីតា) ភេទប្រុស អាយុ៨៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់ កើតហេតុខាងលើ មុខរបរធ្វើចំការ (មានរបួសស្នាម ត្រង់ស្មាខាងឆ្វេង ០១កន្លែង និងកំភួនដែខាងឆ្វេងចំនួន០១កន្លែង) ។ ជនសង្ស័យឈ្មោះ ភោក ភារម្យ ហៅតោ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖
-ដំបងឈើមូលប្រវែង ១,១០ម៉ែត្រ ចំនួន០១។
-ដំបងដែកជ្រុងប្រវែង ០,៥៧ ម៉ែត្រ ចំនួន០១ ។
-បំពង់ទឹកក្ដៅ ចំនួន០១។

កាលពីថ្ងៃខែឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យក្រោយពីបានប្រើប្រាស់គ្រឿងញៀនរួច បានដើរមករករឿង ជនរងគ្រោះជាមីង និងជីតាបង្កើតមកដល់ក្នុងផ្ទះ ហើយបានវាយទៅលើជនរងគ្រោះទាំង០២នាក់ បណ្ដាលឲ្យមាន របួសស្នាម ។ ដោយទ្រាំនិងទង្វើដដែលៗរបស់ជនសង្ស័យលែងបាន ទើបជនរងគ្រោះជាមីង និងជីតាបង្កើតបានប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ជួយអន្តរាគមន៍ឃាត់ខ្លួននិងបញ្ជូន ជនសង្ស័យ រួមនិងវត្ថុតាងមកកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់