ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សា និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ

ភ្នំពេញ: កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា (វាយទៅលើជន រងគ្រោះដោយដៃ ថែមទាំងយកដុំថ្មគប់ និងកូនកាំបិតចុងស្រួចកាត់ ដំបូល, វះពូក និងចាក់កង់ម៉ូតូកង់បី (PassApp) បំផ្លាញខូចខាតទាំងស្រុង)។

ប្រព្រឹត្តបទល្មើស នៅចំណុចមុខផ្ទះជួលលេខ៨ ផ្លូវលេខ៥៦២ ក្រុមទី៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០១ និង២០នាទីរំលងអធ្រាត្រ៕

មតិយោបល់