ភ្នំពេញៈ រថយន្ត តាកូម៉ាបុករះរថយន្តស៊េរីទំនេីប៣គ្រឿងជាបន្តបន្ទាប់រងការខូចខាត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ចំណុចមុខស្ថានីប្រេងឥន្ធន: PTT តាមបណ្តោយផ្លូវ១០៥ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក តាកូម៉ា ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2AU 2256 បើកដោយយុវជនម្នាក់។
រថយន្ត រងគ្រោះទី១ម៉ាក អាល់ហ្វាត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y 2088 បើកដោយបុរសម្នាក់ខូចខាតផ្នែកខាងក្រោយ។
រថយន្ត រងគ្រោះទី២ម៉ាក រ៉ង់រ៉ូវើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF 6633 បើកដោយបុរសម្នាក់ខូចខាតស្តុបក្រោយផ្នែកខាងឆ្វេង។
រថយន្ត រងគ្រោះទី៣ម៉ាក អ៊ីនហ្វីនីធី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA 8118 បើកដោយបុរសម្នាក់ខូចខាតខាងមុខផ្នែកខាងស្តាំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត តាកូម៉ា បានបើកតាមបណ្តោយផ្លូវ១០៥ ពីត្បូងទៅជើងរួមទាំងរថយន្ត ៣គ្រឿងទៀត បើកស្របទិសគ្នាមុខក្រោយ លុះមកដល់ចំណុចកើតហេតុបានបុកពីក្រោយរថយន្តម៉ាកអាល់ហ្វា រួចបួងចង្កូតថយក្រោយទៅប៉ះស្តុបរថយន្តរ៉ង់រ៉ូវើដែលកំពុងបើកពីក្រោយរួចមិនព្រមឈប់ នៅតែបន្តថយក៏ជ្រុលទៅបុករថយន្ត Infinity ខូចខាត ខាងមុខផ្នែកខាងស្តាំទើបឈប់។
រថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញរាជធានី ចុះមកវាស់វែងឯតៃកុងរថយន្តបង្ក ត្រូវបានបញ្ជូនខ្លួនបណ្តោះអាសន្នទៅប៉ុស្តិ៍មុន និងប្រគល់ឲ្យជំនាញការិយាល័យផ្លូវគោករាជធានីចាត់ការបន្ត៕
មតិយោបល់