ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីចោរកម្ម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២១និង០០នាទី នៅចំណុចក្រុមទី២០ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថាឈ្មោះ សោ សុវណ្ណរ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរនគរបាលចរាចរណ៍ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
សម្ភារៈនិងវត្ថុតាងដកហូត៖ ខ្សែភ្លើងតភ្ជាប់ក្នុងរថយន្តមួយចំនួន, សោម៉ាលេត១, ដង្កាប់ចំនួន១, សោអក្សរT១, សោចិញ្ចៀនចំនួន ២, ម៉ូតូចំនួន២គ្រឿង ម៉ាក Air.Blade ពណ៌ក្រហម១គ្រឿង និងពណ៌ខៀវ១គ្រឿង (ម៉ូតូចាស់ៗ)។
ជនសង្ស័យចំនួន៥នាក់៖ ទី១-ឈ្មោះ គឺ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ នាង រ៉ាឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី៣-ឈ្មោះ នាង រ៉ាដំ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស, ទី៤-ឈ្មោះ អូន វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់, ទី៥-ឈ្មោះ ធី ជា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង៥នាក់ ស្នាក់នៅម្តុំរ៉ារថភ្លើង ក្រុមទី៧ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕
មតិយោបល់