ព័ត៌មានជាតិ

រន្ធត់ណាស់! ថៅកែស្រីម្នាក់ ចូលចម្ការកៅស៊ូចៀរជ័រជាមួយប្ដី ជំពប់ជើងដួល ជុងនឹងពន្លាកចៀរជ័រ ត្រូវចំបំពង់ក បណ្តាលឲ្យស្លាប់ភ្លាមៗ

ក្រចេះ: កាលពីវេលាម៉ោង ១០ និង០០នាទីយប់ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ មានករណីស្ត្រីម្នាក់ ដួលផ្កាប់មុខ ជុងនឹងពន្លាកចៀរជ័រ ត្រូវចំបំពង់កផ្នែកខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗ ត្រង់ចំណុចរំសាយសក់ ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ ខូវ លក្ខិណា ភេទស្រី អាយុ៤៤ឆ្នាំ និងប្ដីឈ្មោះ នុត សុភាព ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំវិហារលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ដំណើររឿង៖ មុនកើតហេតុ ពីរនាក់ប្ដីប្រពន្ធខាងលើ បាននាំគ្នាទៅចៀរជ័រ នៅក្នុងចម្ការរបស់ពួកគេ ខណ:កំពុងចៀរជ័រស្ត្រីជាប្រពន្ធ បានដើរទាក់នឹងឬសកៅស៊ូ បណ្តាលឲ្យជំពប់ជើងដួលផ្កាប់មុខជុងនឹងពន្លាកចៀរជ័រ ត្រូវចំបំពង់កផ្នែកខាងឆ្វេង ធ្វើឲ្យស្លាប់ភ្លាមតែម្ដង។

ក្រោយទទួលបានព័ត៍មាន សមត្ថកិច្ច និងកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ឃើញពន្លាក និងស្នាមរបួសជនរងគ្រោះ ពុំមានអ្វីគួរឲ្យកត់សម្គាល់ ទើបប្រគល់សពឲ្យប្តីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់