ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវនគរបាល ឃាត់ខ្លូនពីបទ ជួញដូរគ្រឿងញៀន

ភ្នំពេញៈ យុវជនម្នាក់ត្រូវកម្លាំង សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយ កម្លាំង សមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ កាលពីវេលា ម៉ោង១និង០០នាទី យប់រំលងអធ្រាត ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ឡុង វណ្ណណេត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧៩៤សេ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបានដកហូត នៅម្សៅក្រាម ពណ៌(ស)ថ្លា ចំនួន៣កញ្ចប់ និងកាំបិតចុងស្រួច១ដើម ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចខណ្ឌ និងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការ ជិះល្បាតនៅ ក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ និងទាប់ស្កាត់ នៅបទល្មើស ដែលកើត មាននៅក្នុងមូលដ្ឋានដូចជា ប្លន់ លួច ឆក់ គាស់ផ្ទះ ។ ស្រាប់តែជិះមកដល់ចំណុចខាងលើ ក៏បានប្រទះឃើញ ជនសង្ស័យខាងលើ រួចក៏បានហៅឈប់ និងធ្វើការឆែកឆេរ រកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៣កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ហើយកម្លាំងសមត្ថកិច្ច យើងក៏បាននាំខ្លួន យកមកប៉ុស្តិ៍នគរបាល ស្វាយប៉ាក ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមនិតីវិធីច្បាប់ ៕

photo_2016-08-17_09-39-57 photo_2016-08-17_09-40-00 photo_2016-08-17_09-40-04

មតិយោបល់