បន្ទាយមានជ័យ ៖ករណីគ្រោះថ្នាក់ចរាចរណ៍១ មនុស្សម្នាក់បានស្លាប់ភ្លាមៗ និង ៣នាក់ទៀតរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរមួយដោយរថយន្ត ឡិចស៊ីសមួយគ្រឿង បែកកង់ ខណៈកំពុងបើកលឿនក៏រេចង្កូតធ្លាក់ស្នាមភ្លោះក្រឡាប់។ករណីនេះបានកើតឡើងកាលពីម៉ោងជិត៤ទៀបភ្លឺថ្ងៃទី ៣១ ខែកក្កដានៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តឡិចស៊ីស ៤៧០ មួយគ្រឿងបោះពួយមកពីទិសខាងកើត យ៉ាងលឿន។ លុះដល់ចំណុចកើតហេតុរថយន្តបានបែកកង់ រួចរេចង្កូតធ្លាក់ផ្លូវទៅបុកស្លាកនៅមុខវត្តសិរីមង្គលសុទ្ធារាម ហៅស្ទឹងបត់បណ្តាលឲ្យរថយន្តនោះក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ផ្លូវបណ្តាលឲ្យស្ត្រីម្នាក់បានស្លាប់ភ្លាមនិង៣នាក់ទៀតរងរបួស ធ្ងន់ស្រាល។
ក្រោយពីកើតហេតុភ្លាមសមត្ថកិច្ចជំនាញ បានទៅដល់ហើយបានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ។ រីឯរថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក។ ហើយសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់