ព័ត៌មានជាតិ

សំណង់ខុនដូមានមនុស្សស្លាប់

កណ្តាលៈ មនុស្សម្នាក់ត្រូវគេប្រទះឃើញស្លាប់ មានការភ្ញាក់ផ្អើល កើតហេតុថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ម៉ោង៦និង២៤នាទីព្រឹក នៅចំណុចក្នុងការដ្ឋានសំណង់ខុនដូ ភូមិ តាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ជួប សុផាត ភេទប្រុស អាយុ៥៣ឆ្នាំ ស្រុកកំណើត ភូមិព្រែករាំង ឃុំរលៀផ្អៀរ ខេត្តកំពឆ្នាំង បច្ចុប្បន្នរស់នៅក្នុងការដ្ឋានសំណង់ ចំណុចកើតហេតុខាងលើ។

តាមការសាកសួរបំភ្លឺ របស់ឈ្មោះចាប សំឡូត ភេទប្រុស អាយុ២៣ឆ្នាំ (ត្រូវជាកូនបង្កើតរបស់សព) ជារៀងរាល់ល្ងាច មុនពេលហូបបាយ ជនរងគ្រោះតែងតែទិញស្រាថ្នាំ យកមកហូប (កន្លះលីត្រ) ជាប្រចាំ។ លុះនៅល្ងាចថ្ងៃទី២៤ ខែឆ្នាំដែលជនរងគ្រោះ បានទិញស្រាថ្នាំផឹក ដូចសព្វដង ដោយអង្គុយផឹកស្រា ជាមួយឈ្មោះមីង យ៉ាន ដែលធ្វើការជាមួយគ្នា ហើយនិងស្នាក់នៅក្នុងការដ្ឋានសំណង់ ជាមួយគ្នានៅពេល ផឹកស្រា អស់ជនរងគ្រោះ ក៏បានចូលដេក នៅក្នុងអង្រឹងដូចសព្វដង។ លុះព្រឹកឡើងថ្ងៃទី២៥ខែឆ្នាំដែល ឈ្មោះមីងយ៉ានដដែលនោះ បានទៅ ដាស់ជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះ បានដេកស្លាប់ក្នុងអង្រឹង។ បន្ទាប់មកបានរាយការណ៍ ជូនសមត្ថកិច្ចចុះមកពិនិត្យសាកសព។

តាមការពិនិត្យរបស់ផ្នែកពិនិត្យវិភាគ ក្រុងតាខ្មៅនិងជំនាញបច្ចេកទេស ខេត្តកណ្តាល ព្រមទាំងគ្រូពេទ្យបង្អែកខេត្ត បានសន្និដ្ឋានថាជនរងគ្រោះ ពិតជាបានស្លាប់សារខ្យល់គ។ សាកសពត្រូវបានប្រគល់ជូន ទៅកូនបង្កើតជនរងគ្រោះ ដើម្បីយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

photo_2016-08-25_13-38-20 photo_2016-08-25_13-38-21 photo_2016-08-25_13-38-22

មតិយោបល់