ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកង់មកលួចទូរស័ព្ទដៃជាងអ៊ុតសក់ទុកក្នុងឃ្លុបម៉ូតូ

ភ្នំពេញ: ករណីលួចទូរស័ព្ទដៃ នៅផ្ទះលេខ២ស្ទួន ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ម៉ោង ៥និង៣០នាទី។

ជនរងគ្រោះឈ្មោះវ៉េង ស្រៀង ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ លី វីបុល ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ៣៦១ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះទុកទូរស័ព្ទដៃម៉ាក iPhone-១២ Pro Max ពណ៌ខៀវ លេខស៊ីម ០៩២ ២៧ ៧៨ ៨២ ក្នុងឃ្លុបម៉ូតូ រួចអ៊ុតសក់ឲ្យភ្ញៀវ ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ លី វីបុល និងឈ្មោះ ហើម ជិះកង់ពណ៌ក្រហមមកឈប់ក្បែរ លួចយកទូរស័ព្ទដៃជនរងគ្រោះជិះកង់ គេចខ្លួន។ លុះដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ម៉ោង១២និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ លី វីបុល នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ រួមនឹងទូរស័ព្ទដៃជនរគ្រោះបញ្ជូនមក អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៕

មតិយោបល់