ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ឃាត់ខ្លួនបុរស២នាក់ ដែលដើរយកលុយនៅកន្លែងហាត់ប្រាណ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១៦នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្លឹបហាត់ប្រាណ MS Gym ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភព័ត៌មានបានឲ្យដឹងថា បុរសពីរនាក់ខាងលើ បានធ្វើដំណើរដោយជិះម៉ូតូ០១គ្រឿងម៉ាក់ PCX ពណ៌ស ស្លាកលេខតាកែវ 1Y-7820 ថាខ្លួនជាក្រុមការងាររបស់ឯកឧត្តមម្នាក់ និងដើរទារលុយ ពីក្លឹបហាត់ប្រាណចំនួន 20$ ដោយថាក្លឹបហាត់នោះល្មើសបម្រាមគោចរ ដោយជាក់ស្ដែងក្លឹបខាងមិនបានបើកដំណើរការនោះទេ និងបានដាក់ស្លាកបិតនៅខាងមុខក្លឹបផងដែរ ។
ដោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ក៏បានចុះទៅដល់កន្លែងកើតហេតុនោះភ្លាម និងធ្វើការសាកសួរ រួចក៏បាននាំខ្លួនបុរសទាំងពីរនាក់ មកកាន់ប៉ុស្ដិ៍ដើម្បីសារសួរបន្ត ៕
មតិយោបល់