ព័ត៌មានជាតិ

ជើងហោះហើរ អាកាសចរណ៍​អា​ហ្សេ​រី AH5017 ធ្លាក់​នៅ​នី​ហ្សេ​រី​យ៉ា

​មន្ត្រី​អាកាសចរណ៍​អា​ហ្សេ​រី បានបញ្ជាក់​ថា ជើងហោះហើរ Air Algerie យន្តហោះ AH5017 បាន​ធ្លាក់ចុះ ។​
​ប្រភព​ក្រៅផ្លូវការ​បាន​គិតថា វា​មិន​ទាន់​ច្បាស់​ថា យន្តហោះ AH5017 ធ្លាក់​ចុះ​នោះ​ទេ ។
​ដោយឡែក​ក្រុម​អ្នកតាមដាន​ចរាចរណ៍​ផ្លូវអាកាស​អា​ហ្សេ​រី បាន​ធ្វី​ត​នៅ​លើ​ធ្វី​ត​ទ័​រថា “​យន្តហោះ AH5017 បាន​ធ្លាក់​នៅ​នី​ហ្សេ​រី​យ៉ា តែ​អ្នកដំណើរ និង នាវិក​នៅ​មិនទាន់​ដឹង​ថា​យ៉ាងម៉េច​នោះទេ​” ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង បានឲ្យ​ដឹង​ផងដែរ​ថា “​ជើងហោះហើរ​នេះ​អាច​ធ្លាក់ចុះ​មក នៅ​ភាគ​ខាងជើង​ប្រទេស​សុ​ម៉ាលី​” ។​

Issa Saly Maiga ប្រធាន​ទីភ្នាក់ងារ​អាកា​ស​ចរណ៍​ស៊ីវិល​ជាតិ របស់​ប្រទេស​សុ​ម៉ាលី បាន​និយាយថា ការស្វែងរក​មួយ យន្តហោះ​ដែល​បាន​បាត់ដាន គឺ​កំពុង​បន្ត​។​
​គាត់​បាន​បន្តថា យើង​មិន​ទាន់​ដឹងថា យន្តហោះ​នេះ​ធ្លាក់​នៅ​លើ​ទឹកដី ម៉ាលី ឬក៏​យ៉ាងណា ។​ដោយ​ក្នុង​នោះ ខាង​អាជ្ញាធរ Burkina Faso, Mali, Niger, Algeria និង​សូម្បីតែ Spain ក៏​ព្រួយបារម្ភ​លើ​បញ្ហា​នេះដែរ​។​

​យន្តហោះ AH5017 នេះ​បាន​បាត់​ខ្លួន ក្នុង​រយៈពេល​ខ្លី​បំផុត ដោយសារ​តែ​បញ្ហា​អាកាសធាតុ​ដ៏​អាក្រក់ ។
​បញ្ជាក់​ផង​ដែរ​ថា ជើងហោះហើរ AH5017 មាន​ផ្ទុក​អ្នកដំណើរ ១១០ នាក់ និង នាវិក​ចំនួន ៦ នាក់ ក្នុងនោះ ជនជាតិ​បារាំង ៥០ នាក់ ដោយ​ធ្វើដំណើរ​ពី Ouagadougou នៅ Burkina Faso ទៅ កាន់ អា​ហ្សេ​រី​៕​
BtTkmsCCMAADN4_

មតិយោបល់