ព័ត៌មានជាតិ

កាមរីឆ្លាមព្រលះម៉ូតូសេ១០០ បុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដម៉ាកកាមរីឆ្លាម មួយគ្រឿងបានបើកបុកម៉ូតូហុងដាសេ១២៥ បណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង៦ និង៣០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដម៉ាកកាមរីឆ្លាមពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2H-3127 បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C100 ពណ៌ខ្មៅសេរី២០០២ គ្មានស្លាកលេខ បើកដោយឈ្មោះ រឺន ឡំ ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់។ ចំណែកអ្នកបើករថយន្ដមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតបានរត់គេចបាត់។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានឲ្យដឹងទៀតថា ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ អេមីចិនស៊ី ខេត្តបាត់ដំបង។ រីឯរថយន្តនិងម៉ូតូត្រូវបានកម្លាំងនគរបាលចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី៕

photo_2016-08-22_13-19-51

photo_2016-08-22_13-40-46

photo_2016-08-22_13-41-13

photo_2016-08-22_13-41-18

មតិយោបល់