ព័ត៌មានជាតិ

ថៃនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃលើស ២០,០០០នាក់, ស្លាប់ ១៤៧នាក់

 

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២២,៧៨២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២២,៤០៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៣៧៥ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ចំណែកឯ អ្នកជំងឺចំនួន ១៤៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ហើយ ២៣,៦៤៩នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។

ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៨៣៩,៧៧១ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៩៤២នាក់ និងអ្នកជាសះស្បើយឡើងវិញ ៦២៣,៨០១នាក់៕

ប្រភព៖​​​​​​ Bangkok Post

 

មតិយោបល់