ព័ត៌មានជាតិ

Zoomer-x បុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យមនុស្ស០២នាក់ ស្លាប់និងរងរបួសធ្ងន់

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥និង២០នាទីព្រឹក លើផ្លូវជាតិលេខ៥ ចន្លោះKm73-74 មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខតូបលក់ដូរឈ្មោះ ម៉ាន រួន ភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ មានម៉ូតូ០១គ្រឿងម៉ាក Zoomer-x ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ1GM-5406 បើកបរដោយឈ្មោះ រ៉ុម សុខភារម្យ ភេទប្រុស អាយុ៣៧ រស់នៅភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ ដោយជនរងគ្រោះបើកបរម៉ូតូ ពីទិសខាងជើងទៅត្បូង លុះពេលដល់ចំណុចខាងលើ ក៏បានបុកម៉ូតូសណ្តោងរ៉ឺម៉ក០១គឿង ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ និងរបួសអ្នករួមដំណើរម្នាក់ឈ្មោះ ទឹម សុជាតា ភេទស្រី អាយុ៣១ ឆ្នាំ រស់នៅភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

ក្រោយពេលកើតហេតុ អ្នកបើកបរម៉ូតូរ៉ឺម៉ក បានរត់គេចខ្លួនបាត់ស្រមោល ៕

មតិយោបល់