កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២១ និង ៣០នាទី ករណីធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះរបស់ឈ្មោះ ហេង គឹង ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ហេង គឹង ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យ (ឃាត់ខ្លួន)ឈ្មោះ អុល ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (មានផ្ទុកសារធាតុញៀន)។
វត្ថុតាងចាប់យក៖
១. ដុំថ្ម ចំនួន ០១ដុំ
២. បំណែកបង់អង្គុយ ចំនួន ០២ដុំ
កន្លងមកជនសង្ស័យឈ្មោះ អុល ចន្ថា នៅពេលដែលប្រើប្រាស់គ្រឿងញៀនរួច តែងតែរករឿង ជនរងគ្រោះជាញឹកញាប់ ។
រហូតមកដល់ថ្ងៃ ខែ ឆ្នាំ និងវេលាម៉ោងកើតហេតុ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាព យកដុំថ្ម និងបំណែកបង់អង្គុយ គប់ទៅលើផ្ទះរបស់ជនរងគ្រោះ បណ្តាលអោយបែកខូចខាតតែម្ដង ។
ក្រោយមកជនរងគ្រោះបានតេប្ដឹងមកសមត្ថកិច្ចប៉ុស្ដិ៍ព្រែកគយអោយជួយអន្តរាគមន៍ ក្រោយពីទទួលបានពត៌មានខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយកម្លាំង ផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែ ។
សមត្ថកិច្ចនគរបាលស្រុកស្អាងបានធ្វើការយកសំណាករកមេរោគកូវីត១៩ លើជនសង្ស័យរួចហើយ លទ្ធផលគឺអវិជ្ជមាន (-) ។
មតិយោបល់